Menu
តាមដានយើងខ្ញុំំ:

ធនាគារ ខេប៊ីប្រាសាក់ ដាក់ដំណើរការប័ណ្ណឥណពន្ធវីសា (VISA Debit Card)

ភ្នំពេញ ថ្ងៃទី 6 ខែតុលា ឆ្នាំ 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប័ណ្ណឥណពន្ធវីសាចំនួន 3 លំដាប់ គឺ ប័ណ្ណក្លាស៊ិក (Classic Card) ប័ណ្ណហ្គោល (Gold Card) និងប័ណ្ណផ្លាទីនីម (Platinum Card) ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ក្នុងការទូទាត់ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ជាច្រើន។

ប័ណ្ណឥណពន្ធវីសា របស់ធនាគារ ខេប៊ីប្រាសាក់ អាចប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការប្រចាំថ្ងៃជាច្រើន ដូចជា ការទិញទំនិញតាមអនឡាញនៅលើវេបសាយត៍ និងតាមអេបដែលទទួលយក VISA ការទិញទំនិញនៅក្នុងហាងរបស់ពាណិជ្ជកររាប់លានទីតាំងនៅទូទាំងពិភពលោក និងដកប្រាក់នៅម៉ាស៊ីនអេធីអឹមដែលមាននិមិត្តសញ្ញា VISA ទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជា។ មិនថាលោកអ្នកទូទាត់វិក្កយបត្រ កក់ការធ្វើដំណើរ ទទួលទានអាហារនៅខាងក្រៅ ឬ ដកសាច់ប្រាក់ ប័ណ្ណទាំងនេះផ្តល់នូវភាពងាយស្រួល និងភាពបត់បែន ជូនលោកអ្នកគ្រប់ទីកន្លែង គ្រប់ពេលវេលា។

ប័ណ្ណឥណពន្ធវីសា របស់ធនាគារ ខេប៊ីប្រាសាក់ ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ និងគ្មានកម្រៃសេវាប័ណ្ណប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង។ ម្ចាស់ប័ណ្ណអាចចូលប្រើគណនីសន្សំ ឬ គណនីចរន្តរបស់ពួកគាត់ដោយផ្ទាល់ ព្រមទាំងទទួលបានការប្រាក់ខ្ពស់លើសមតុល្យដែលរក្សាក្នុងគណនីដែលបានភ្ជាប់ប័ណ្ណ។ លោកអ្នកអាចគ្រប់គ្រងទំហំកំណត់នៃការដកប្រាក់របស់ប័ណ្ណ និងអាចភ្ជាប់ប័ណ្ណជាច្រើនទៅនឹងគណនីមួយបាន។ ដោយឡែកសម្រាប់ប័ណ្ណឥណពន្ធផ្លាទីនីម អតិថិជនជាម្ចាស់ប័ណ្ណអាចចូលសម្រាកក្នុងបន្ទប់រង់ចាំពិសេស (Airport Lounges) នៅអាកាសយានដ្ឋានគ្រប់ប្រទេស បានរហូតដល់ទៅ 5 ដងក្នុងមួយឆ្នាំ។

ប័ណ្ណឥណពន្ធវីសា ខេប៊ីប្រាសាក់ ត្រូវបានបង្កើតឡើងជាមួយនឹងមុខងារទំនើប ដើម្បីការពារការទូទាត់របស់លោកអ្នក។ បន្ទះឈីប EMV ការពារប្រឆាំងនឹងការក្លែងបន្លំ ចំណែកឯមុខងារ Contactless (NFC) អនុញ្ញាតឱ្យលោកអ្នក ទូទាត់យ៉ាងរហ័ស និងដោយសុវត្ថិភាព ដោយមិនបាច់ឆូត ឬ ស៊កប័ណ្ណឡើយ។ សម្រាប់ការទិញតាមអនឡាញ មុខងារ 3D-Secure Protocol បន្ថែមស្រទាប់នៃការផ្ទៀងផ្ទាត់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់លោកអ្នកឱ្យមានសុវត្ថិភាព។

អតិថិជនអាចស្នើសុំប័ណ្ណឥណពន្ធវីសា (Visa Debit Card) តាម៖

  • KB PRASAC Mobile
  • សាខាខេប៊ីប្រាសាក់នៅទូទាំងប្រទេស
  • បុគ្គលិកផ្នែកលក់របស់ខេប៊ីប្រាសាក់

សូមជម្រាបថា មុនពេលដាក់ឱ្យដំណើរការប័ណ្ណឥណពន្ធវីសាផ្លាស្ទិកនេះ ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការប័ណ្ណនិម្មិត VISA រួចហើយកាលពីពេលថ្មីៗនេះ ហើយជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះនវានុវត្តន៍ ខេប៊ីប្រាសាក់ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណទាន VISA (Visa Credit Card) របស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។ ការដាក់ឱ្យដំណើរការប័ណ្ណទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបន្តអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការ និងបែបផែនរស់នៅទំនើបនិងស៊ីវល័យរបស់អតិថិជនរបស់យើង។

សូមស្នើសុំប័ណ្ណឥណពន្ធវីសារបស់អ្នកនៅថ្ងៃនេះ ហើយរីករាយនឹងបទពិសោធន៍ទូទាត់លំដាប់ពិភពលោក ជាមួយនឹងសុវត្ថិភាព ភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ប័ណ្ណឥណពន្ធវីសា ឬ ទូរស័ព្ទមកលេខ 086 999 911023 999 911

ធនាគារ ​ខេប៊ី​ប្រាសាក់ ឧបត្ថម្ភ​កម្មវិធីវិថីហិរញ្ញវត្ថុ​រដូវកាល​ទី 3 ដើម្បី​ជំរុញ​ការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ភ្នំពេញ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការ​ឧបត្ថម្ភ​កម្មវិធី វិថី​ហិរញ្ញវត្ថុ​ រដូវកាល​ទី 3 ដែលជា​យុទ្ធនាការ​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដ៏សំខាន់​មួយនៅ​ប្រទេស​​កម្ពុជា។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ដំណើរការដំបូង​ក្នុង​ឆ្នាំ 2023 ដោយមាន​ការ​គាំទ្រ​​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា «វិថីហិរញ្ញវត្ថុ» ​ជាកម្មវិធី​អប់រំ​ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុថ្នាក់ជាតិ  ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ សមាគម​ធនាគារ​នៅ​កម្ពុជា (ABC), សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA), ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC), និង ក្រុមហ៊ុន​ អប្សរា មេឌា សឺវីស (AMS)។

យុទ្ធនាការនៃកម្មវិធី​នេះ​ប្រើប្រាស់​កិច្ច​ពិភាក្សា វីដេអូ​ខ្លីៗ ព្រឹត្តិការណ៍​សាធារណៈ និង​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​ឌីជីថល ដើម្បី​ធ្វើឱ្យ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល​ដល់​មនុស្ស​គ្រប់រូប។ កម្មវិធីនេះ​ផ្តោត​សំខាន់​គឺ​ទៅលើជំនាញ​ជាក់ស្តែងដូចជា ការ​សន្សំ ការគ្រប់គ្រងនិង​រៀបចំ​ផែនការថវិកា ការ​ខ្ចីប្រាក់​ដោយឆ្លាតវៃ និង​ការ​គ្រប់គ្រង​បំណុល ក្នុងគោលបំណងជួយ​ដល់​យុវជន ម្ចាស់​អាជីវកម្ម និង​ក្រុមគ្រួសារ​ឱ្យ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​យល់ដឹង និង​កសាង​អនាគត​ដ៏​រឹងមាំ។

ក្រៅពីឧបត្ថម្ភកម្មវិធី ធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមយ៉ាងសកម្មក្នុងការផលិតកម្មវិធីនេះ ដោយតំណាងរបស់​ធនាគារ​បាន​ចូលរួម​ក្នុងកិច្ច​ពិភាក្សា និង​ផ្តល់​បទ​សម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពីសារៈសំខាន់​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ។

លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល ​របស់​ធនាគារ ខេប៊ី​ប្រាសាក់ មានប្រសាសន៍ថា៖ «ក្នុងនាម​ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មាន​កិត្តិយស​ដែល​បាន​ចូលរួម​គាំទ្រ​កម្មវិធី វិថី​ហិរញ្ញវត្ថុ ​រដូវកាល​ទី 3។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺពិតជាមានសាៈសំខាន់​សម្រាប់​ការ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​និរន្តរភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់។ ការប្តេជ្ញាចិត្ត​របស់​យើង​​លើស​ពី​វិស័យ​ធនាគារ នោះគឺយើង​ជួយដល់ការរីកចម្រើនរបស់អតិថិជន គាំទ្រ​អាជីវកម្ម​ និង​រួមចំណែក​​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ»

ធនាគារ ខេប៊ីប្រាសាក់ ឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុតាមរយៈបណ្ដាញសាខារបស់ខ្លួនចំនួន 187 ទូទាំងប្រទេស និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប។ ធនាគារផ្តល់ប្រាក់កម្ចីតាមតម្រូវការសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសជូនចំពោះអតិថិជនជាស្ត្រី ដែលមានចំនួន 80% នៃអតិជនកម្ចីសរុប ជាពិសេសនៅតាមតំបន់ជនបទ។ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល ដូចជាកម្មវិធី KB PRASAC Mobile ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនការបើកគណនីឌីជីថល ការផ្ទេរប្រាក់ដោយមិនអស់កម្រៃសេវា និងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានដោយងាយស្រួល។

តាមរយៈការសហការភាពជាដៃគូ ការឧបត្ថម្ភ និងការផ្ដល់សេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ធនាគារ ខេប៊ីប្រាសាក់ បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រដល់អតិថិជនជាបុគ្គល ជាអាជីវកម្ម និងកសាងប្រទេសកម្ពុជាមួយដែលរឹងមាំ និងមានភាពធន់ផ្នែកហិរញ្ញវត្ថុ។

ធនាគារ ខេប៊ីប្រាសាក់ គាំទ្រពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ 2025 ក្នុងនាមជាអ្នកឧបត្ថម្ភ Gold Sponsor ដើម្បីជំរុញអាជីវកម្មក្នុងស្រុក

ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដោយបានក្លាយជាអ្នកឧបត្ថម្ភ Gold Sponsor នៃពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ 2025 ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា( UYFC )។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ កោះពេជ្រ។

កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ការតាំងពិព័រណ៍នេះ មានស្តង់និងបញ្ជរជាច្រើនរាប់រយ ដែលបានចូលរួមដាក់បង្ហាញផលិតផលខ្មែរចម្រុះច្រើនប្រភេទ ពីអាជីវកម្មជាលក្ខណៈគ្រួសារ សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗ។

លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល នៃធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមក្នុងការតាំងពិព័រណ៍ដ៏មានអត្ថន័យនេះ ដែលលើកកម្ពស់ផលិតផលខ្មែរ និងជួយដល់អាជីវកម្មក្នុងស្រុក។ ការគាំទ្រដល់គំនិតផ្តួចផ្តើមបែបនេះ មិនត្រឹមតែពង្រឹងសេដ្ឋកិច្ចជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការជំរុញភាពជាសហគ្រិន និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព»។

តាមរយៈការឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ គូសបញ្ជាក់ពីតួនាទីរបស់ខ្លួនជាពលរដ្ឋសាជីវកម្មដែលមានទំនួលខុសត្រូវ ជំរុញយ៉ាងសកម្មនូវពាណិជ្ជកម្មក្នុងស្រុក និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ទន្ទឹមនឹងការបន្តផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍សម្រាប់អតិថិជនជាបុគ្គល សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មនានាទូទាំងប្រទេស។

ធនាគារ KB Kookmin ផ្តល់ការវះកាត់បេះដូងដោយឥតគិតថ្លៃដល់កុមារកម្ពុជា

សេអ៊ូល៖ ធនាគារ KB Kookmin ដែលជាក្រុមហ៊ុនមេរបស់ ធនាគារ ខេប៊ីប្រាសាក់ បានប្រកាសកាលពីពេលថ្មីៗនេះថា កុមារកម្ពុជាចំនួនប្រាំនាក់ដែលមានជំងឺបេះដូងពីកំណើតត្រូវបានអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានផ្តល់ការវះកាត់ដោយឥតគិតថ្លៃ និងជំនួយផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Bucheon Sejong ព្រមទាំងផ្តល់លើការចំណាយលើមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅពីភ្នំពេញទៅកាន់ទីក្រុងសេអ៊ូល និងត្រឡប់មកវិញ។

គម្រោង​គាំពារ​កុមារ​ដែលមាន​ជំងឺ​បេះដូង​កម្ពុជា គឺជា​គម្រោង​រួមគ្នា​រវាង the Financial Supervisory Service, the Salvation Army Korea និង ​ធនាគារ KB Kookmin ។ គម្រោងនេះមានគោលបំណងជួយកុមារក្រីក្រកម្ពុជាឱ្យមានក្តីសង្ឃឹមថ្មី និងសុភមង្គលក្នុងជីវិតរបស់ពួកគាត់ និងក្រុមគ្រួសារ ។ ចាប់តាំងពីឆ្នាំ 2012 មក ធនាគារ KB Kookmin បានផ្តល់ជីវិតថ្មីដល់កុមារចំនួន 107 នាក់នៅក្នុងប្រទេសកម្ពុជា ដោយត្រូវចំណាយថវិកាប្រមាណជា 1,160 លានវ៉ុន (ឬសមមូលនឹង 82.20 ម៉ឺនដុល្លារអាមេរិក)។

ព្រឹត្តិការណ៍ទស្សនកិច្ចដែលបានធ្វើឡើងនៅមន្ទីរពេទ្យ Bucheon Sejong ត្រូវបានចូលរួមដោយ លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិ KB Kookmin Bank; លោក Lee Se-hoon, អនុប្រធានជាន់ខ្ពស់នៃសេវាត្រួតពិនិត្យហិរញ្ញវត្ថុ; លោក Lee Myung-mook ប្រធានមន្ទីរពេទ្យ Bucheon Sejong; លោកស្រី Jeong Hyeon ប្រធាននាយកដ្ឋានវេជ្ជសាស្ត្រកុមារ និងវ័យជំទង់នៅមន្ទីរពេទ្យ Bucheon Sejong; លោក Han Se-jong អគ្គលេខាធិការនៃ Salvation Army Korea និងលោក Namadi Joel Jin ដែលជាអត្តពលិកដែលឧបត្ថម្ភដោយ KB Financial Group ។

មន្ត្រីធនាគារ KB Kookmin បានលើកឡើងថា “វាជារឿងរីករាយរបស់យើងខ្ញុំក្នុងការចូលរួមជាផ្នែកមួយនៃការជួយកុមារនៅ កម្ពុជា ដើម្បីទប់ទល់នឹងជំងឺបេះដូង និងទទួលបានជីវិតថ្មីតាមរយៈការវះកាត់នៅទីនេះ” ។ “យើងបន្តគម្រោងសប្បុរសធម៌បែបនេះ ដើម្បីធ្វើឱ្យសុបិនរបស់កុមារទាំងនោះក្លាយជាការពិត និងមានសុខភាពល្អ”។

សូមជម្រាបជូនផងដែរថា KB Kookmin​ Bank គឺជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េ , ជាសមាជិកនៃក្រុមហិរញ្ញវត្ថុដ៏ធំបំផុតគឺ KB Financial Group, ដែលមានមូលដ្ឋានអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារ ក៏កំពុងឈានមុខគេក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថល ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលមានលក្ខណៈខុសប្លែកពីគូរប្រជែង ដែលត្រូវបានបង្កើតឡើងដោយចំណេះដឹងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន។ ស្វែងយល់បន្ថែមតាមរយៈ www.kbfg.com

សេចក្ដីជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់សម្រាប់គណនីបញ្ញើសន្សំ

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនជ្រាបថា ចាប់ពីថ្ងៃទី 6 ខែតុលា ឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់ស្ដង់ដារ សម្រាប់គណនីចរន្តព្រីមៀម គណនីឌីជីថល គណនីបញ្ញើមានកាលកំណត់ និងគណនីបញ្ញើមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ ដូចខាងក្រោម៖

🌟គណនីចរន្តព្រីមៀម
សមតុល្យក្នុងគណនីអត្រាការប្រាក់ស្តង់ដារសម្រាប់គណនី​ ប្រាក់រៀល និង ប្រាក់ដុល្លារ#colspan#
#rowspan#អត្រាការប្រាក់ចាស់អត្រាការប្រាក់ថ្មី
≤ 10,000 ដុល្លារ

> 10,000 ដុល្លារ
2.00%2.00%
#rowspan#4.00%3.75%
≤ 40,000,000 រៀល

> 40,000,000 រៀល
2.00%2.00%
#rowspan#4.00%4.00%
🌟គណនីឌីជីថល
អត្រាការប្រាក់ស្តង់ដារសម្រាប់គណនីប្រាក់ដុល្លារ#colspan##colspan#
សមតុល្យក្នុងគណនីអត្រាការប្រាក់ចាស់អត្រាការប្រាក់ថ្មី
≤ 500 ដុល្លារ1.50%1.50%
> 500 ដុល្លារ – ≤ 1,000 ដុល្លារ2.50%2.50%
> 1,000 ដុល្លារ – ≤ 3,000​ ដុល្លារ3.00%3.00%
> 3,000 ដុល្លារ – ≤ 10,000 ដុល្លារ3.50%3.50%
> 10,000 ដុល្លារ4.00%3.75%
អត្រាការប្រាក់ស្តង់ដារសម្រាប់គណនីប្រាក់រៀល#colspan##colspan#
សមតុល្យក្នុងគណនីអត្រាការប្រាក់ចាស់អត្រាការប្រាក់ថ្មី
≤ 2,000,000 រៀល1.50%1.50%
> 2,000,000 រៀល – ≤ 4,000,000 រៀល2.50%2.50%
> 4,000,000 រៀល – ≤ 12,000,000 រៀល3.00%3.00%
> 12,000,000 រៀល – ≤ 40,000,000 រៀល3.50%3.50%
> 40,000,000 រៀល4.00%4.00%
សម្គាល់៖ សម្រាប់អតិថិជនដែលកំពុងទទួលបានអត្រាពិសេសខ្ពស់ជាងអត្រាស្តង់ដាចាស់ (4.00%) នឹងបន្តរក្សា អត្រាដែលមានស្រាប់រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 បន្ទាប់មកអតិថិជននឹងទទួលអត្រាការប្រាក់ ថ្មីតាមតារាងខាងលើដោយស្វ័យប្រវត្តិ។
🌟គណនីបញ្ញើមានកាលកំណត់
គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ1.75%0.25%2.00%1.50%1.50%
2 ខែ1.75%0.25%2.00%1.50%1.50%
3/4/5 ខែ2.75%0.25%3.00%2.50%2.50%
6/7/8 ខែ3.75%0.25%4.00%3.00%3.00%
9/10/11 ខែ4.00%0.25%4.25%3.25%3.25%
12/18/24/36/48/60 ខែ5.50%0.25%5.75%4.50%4.50%
គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ1.75%0.25%2.00%1.50%1.50%
2 ខែ2.00%0.25%2.25%1.75%1.75%
3/4/5 ខែ3.00%0.25%3.25%2.75%2.75%
6/7/8 ខែ4.00%0.25%4.25%3.25%3.25%
9/10/11 ខែ4.25%0.25%4.50%3.50%3.50%
12/18/24/36/48/60 ខែ5.75%0.25%6.00%4.75%4.75%
សម្គាល់៖ អតិថិជនជាឯកត្តជន និងនីតិបុគ្គល ដែលមានលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ (Auto Rollover) ឬ នឹងបើកតាមបញ្ជរបេឡា កម្មវិធី KB PRASAC Mobile និងសេវា KB PRASAC Corporate នឹងទទួលបានការប្រាក់នៃការផ្លាស់ប្តូរថ្មីនេះចាប់ពីថ្ងៃទី 6 ខែតុលា ឆ្នាំ 2025 តទៅ។
🌟គណនីបញ្ញើមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ

តារាងខាងក្រោម គឺជាអត្រាការប្រាក់ប្រែប្រួលសម្រាប់គណនីមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ (គណនីចម្រើនការប្រាក់ចុងគ្រា) ចំពោះអតិថិជនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងគណនីប្រាក់រៀល និងដុល្លារ។

រយៈពេលអត្រាការប្រាក់ស្តង់ដារថ្មី
01 ខែ1.00%
02 ខែ1.25%
03 / 04 / 05 ខែ1.50%
06 / 07 / 08 ខែ2.50%
09 / 10 / 11 ខែ2.75%
12 / 18 ខែ3.25%
24 / 36 / 48 / 60 ខែ3.50%

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ខេប៊ីប្រាសាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។

ធនាគារ ខេប៊ីប្រាសាក់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដោយចូលរួមឧបត្ថម្ភកម្មវិធីនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ 2025

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានចូលរួមក្នុងកម្មវិធី «នវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ 2025» (Finclusion Innovate 2025) ក្នុងនាមជាអ្នកឧបត្ថម្ភ Diamond Sponsor ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ដែលប្រារព្ធឡើងពីថ្ងៃទី 29 ដល់ថ្ងៃទី 30 ខែសីហា ឆ្នាំ 2025 នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ត្រូវបានសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)។

កម្មវិធីនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ គឺជាកម្មវិធីប្រកួតប្រជែងតស៊ូមតិប្រកបដោយភាពច្នៃប្រឌិតរបស់យុវជន ដែលផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យនានា បង្កើតជាដំណោះស្រាយដោយភាពច្នៃប្រឌិត និងដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកបរិយាបន្នហិរញ្ញវត្ថុក្នុងជីវិតជាក់ស្ដែង។ នៅឆ្នាំនេះ ក្រុមនិស្សិតឆ្នើមចំនួន 14 ក្រុម មកពីទូទាំងរាជធានីភ្នំពេញបានបង្ហាញគំនិតដ៏ក្លាហាននិងមានឥទ្ធិពលរបស់ពួកគេនៅថ្ងៃប្រកួត។

ក្រៅពីការឧបត្ថម្ភនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានដើរតួនាទីយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ ដោយមានតំណាងរបស់ធនាគារបានចូលរួមជាគណៈកម្មការដើម្បីវាយតម្លៃសំណើដ៏ច្នៃប្រឌិតរបស់ក្រុមនិស្សិតផងដែរ។ កម្មវិធីប្រកួតប្រជែងនេះក៏បានទទួលការចូលរួមរបស់ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដោយបានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់រង្វាន់ដល់ក្រុមនិស្សិតដែលទទួលបានជ័យលាភី។

លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល នៃធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «កម្មវិធីនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ បង្ហាញពីថាមពលដ៏ក្លៀវក្លារបស់យុវជន ភាពច្នៃប្រឌិត និងបច្ចេកវិទ្យា ក្នុងការរៀបចំអនាគតនៃហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងឡាយ ដែលមិនត្រឹមតែបំផុសឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវឥទ្ធិពលពិតប្រាកដដល់ប្រព័ន្ធអេកូឡូស៊ីផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាផងដែរ»

ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយរបស់ប្រទេសកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ ឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុតាមរយៈបណ្ដាញសាខារបស់ខ្លួនចំនួន 187 ទូទាំងប្រទេស និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប។ ធនាគារផ្តល់ប្រាក់កម្ចីតាមតម្រូវការសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសជូនចំពោះអតិថិជនជាស្ត្រី ដែលមានចំនួន 80% នៃអតិជនកម្ចីសរុប ជាពិសេសនៅតាមតំបន់ជនបទ។ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល ដូចជាកម្មវិធី KB PRASAC Mobile ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនការបើកគណនីឌីជីថល ការផ្ទេរប្រាក់ដោយមិនអស់កម្រៃសេវា និងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានដោយងាយស្រួល។

បន្ថែមពីលើនេះ ធនាគារ ខេប៊ីប្រាសាក់ បានជំរុញយ៉ាងសកម្មនូវការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា។ ខេប៊ីប្រាសាក់ បានគាំទ្រកម្មវិធីប្តូរប្រាក់ចាស់ ទក់ រហែករបស់ធនាគារជាតិនៃកម្ពុជា និងការផ្តល់កម្ចីជាប្រាក់រៀល។ ធនាគារ ក៏បានសហការ និងគាំទ្រដល់គំនិតផ្តួចផ្តើមផ្នែកចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុជាច្រើន រួមមានកម្មវិធីទិវាសុវត្ថិភាពតាមអ៊ីនធឺណិតជាមួយសមាគមធនាគារនៅកម្ពុជា ទិវាសន្សំអាស៊ាន និងគម្រោង “សុវត្ថិភាពហិរញ្ញវត្ថុ”  ដែលបានចែកចាយសៀវភៅសិក្សាផ្នែកចំណេះដឹងហិរញ្ញវត្ថុនៅទូទាំងប្រទេស។ ធនាគារ ខេប៊ីប្រាសាក់ ក៏បានឧបត្ថម្ភថវិកាដល់ធនាគារជាតិនៃកម្ពុជា សម្រាប់ការបោះពុម្ពផ្សាយសៀវភៅចំណេះដឹងហិរញ្ញវត្ថុ «តស់! និយាយពីលុយ» ផងដែរ។

តាមរយៈការសហការភាពជាដៃគូ ការឧបត្ថម្ភ និងការផ្ដល់សេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ធនាគារ ខេប៊ីប្រាសាក់ បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រដល់អតិថិជនជាបុគ្គល ជាអាជីវកម្ម និងកសាងប្រទេសកម្ពុជាមួយដែលរឹងមាំ និងប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមជាមួយសមាគមធនាគារដើម្បីលើកកម្ពស់នវានុវត្តន៍ឌីជីថល និរន្តរភាពហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន

រាជធានីភ្នំពេញ ៖ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមឧបត្ថម្ភជា Diamond Sponsor សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ 2025 ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) ក្រោមប្រធានបទ «ការពង្រឹងកំណើនប្រកបដោយបរិយាបន្ន៖ នវានុវត្តន៍ឌីជីថល និងនិរន្តរភាពហិរញ្ញវត្ថុ» ប្រព្រឹត្តទៅនៅថ្ងៃទី 19-20 ខែសីហា ឆ្នាំ 2025 នៅសណ្ឋាគារសុខាភ្នំពេញ។

សន្និសីទរយៈពេលពីរថ្ងៃនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្នុងវិស័យធនាគារ និយ័តករ សមាគមធនាគារអាស៊ាន និងអ្នកជំនាញការជាតិ និងអន្តរជាតិ ដើម្បីផ្លាស់ប្តូរមតិយោបល់ និងស្វែងរកដំណោះស្រាយសម្រាប់ជំរុញកំណើនប្រកបដោយនិរន្តរភាព និងបរិ​យា​បន្នហរិញ្ញវត្ថុ​ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលដែលកំពុងតែវិវត្តឥតឈប់ឈរនៅកម្ពុជា។

ស្របតាមបេសកកម្មក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ថ្នាក់គ្រប់គ្រងរបស់ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីក្រេបយកចំណេះដឹងថ្មីៗ និងទិសដៅចង្អុលបង្ហាញ ដើម្បីបញ្ចូលក្នុងប្រតិបត្តិការប្រចាំថ្ងៃ និងគោលនយោបាយរបស់ធនាគារ។ បន្ថែមពីលើការចូលរួមនេះ ថ្នាក់គ្រប់គ្រងធនាគារក៏បានចូលរួមធ្វើជាវាគ្មិនសម្រាប់កិច្ចពិភាក្សាលើប្រធានបទ «ស្ត្រីនិងសេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ននៅកម្ពុជា»។

ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនកម្ចីជូនអតិថិជន ដែលក្នុងនោះប្រហែល 80% ជាស្ត្រី ជាមួយនឹងផលិតផល និងសេវាដែលមានភាពបត់បែន និងស្របតាមតម្រូវការរបស់អតិថិជន ពិសេសស្ត្រី។ ភាគច្រើននៃអតិថិជនកម្ចីជាស្ត្រីគឺមកពីតំបន់ជនបទនៃប្រទេសកម្ពុជា។ ខេប៊ីប្រាសាក់ ផ្ដោតគោលដៅលើអតិថិជនជាស្ត្រី ដើម្បីចូលរួមលើកកម្ពស់សមភាពយេនឌ័រ ដែលស្ត្រីគឺជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អបំផុតនៅក្នុងគ្រួសារ ហើយស្ត្រីគឺជាកម្លាំងចលករនៃមុខរបរគ្រួសារផងដែរ។ ខេប៊ីប្រាសាក់បានផ្តល់ភាពងាយស្រួលដល់អតិថិជនជាស្ត្រី ដោយតាំងការិយាល័យសាខានៅជាប់នឹងផ្ទះរបស់ពួកគាត់។

ធនាគារ ខេប៊ីប្រាសាក់ បង្កើតនិងអភិវឌ្ឍសេវាប្រាក់កម្ចី បញ្ញើសន្សំ ទូទាត់វិក្កយបត្រប្រចាំថ្ងៃ ស្កេន KHQR ទូទាត់តាម កម្មវិធីទូរស័ព្ទ និងសេវាធនាគារអន្តរជាតិ និងឌីជីថលផ្សេងទៀតសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុលឿន ជាមួយតម្លៃសមរម្យសម្រាប់អតិថិជនជាអាជីវកម្ម និងឯកត្តជន ដើម្បីកសាងជីវភាពគ្រួសារប្រកបដោយសុខដុមរមនា និងកំណើននៃសហគ្រាសធុនតូច និងមធ្យមនៅគ្រប់វិស័យ។

ថ្នាក់គ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា ខេប៊ីប្រាសាក់ មានលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរ ទាំងផ្នែកសម្ពៀតឥណទាន គុណភាពទ្រព្យសកម្ម សមតុល្យប្រាក់បញ្ញើសន្សំ និងប្រតិបត្តិការទូទាត់តាមឌីជីថល សម្រាប់រយៈពេល 6 ខែដំបូងនៃឆ្នាំ 2025  ដោយសារតែភាពរឹងមាំ និងភាពធន់ ដោយសារតែមានបទប្បញ្ញត្តិដ៏ប្រុងប្រយ័ត្ន ការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រផ្តោតលើអតិថិជនជាចម្បងនៃប្រព័​ន្ធធនាគារនៅកម្ពុជា។

កំណើនប្រកបដោយនិរន្តរភាពរបស់ ខេប៊ីប្រាសាក់ កើតចេញពីទំនុកចិត្ត និងកិច្ចការពារអតិថិជន ដែលជាចំណុចស្នូលនៃអ្វីៗគ្រប់យ៉ាងដែលយើងបានធ្វើរហូតមកដល់ពេលនេះ។ ការការពារអតិថិជនមិនមែនគ្រាន់តែជាការតម្រូវនៃការអនុ​លោមតាមបទបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការរបស់ធនាគារ ខេប៊ីប្រាសាក់ ដើម្បីកសាងវប្បធម៌ដែលអតិថិជនជាជម្រើសទីមួយ តាមរយៈការពង្រឹងទិន្ន័យឯកជនភាព និងសុវត្ថិភាពតាមអ៊ីនធឺណិត ផ្តល់ជូនកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ បន្តការអភិវឌ្ឍផលិតផលនិងសេវាហិរញ្ញវត្ថុ ការលើកកម្ពស់ស្ត្រី ការពង្រឹងកិច្ចការងារការពារអតិថិជនប្រកបដោយតម្លាភាព និងស្មើភាព។

ធនាគារ ខេប៊ីប្រាសាក់ បន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្តង់ដារការពារអតិថិជនខ្ពស់បំផុត ដោយធានាថាអតិថិជនទាំងអស់ត្រូវបានប្រព្រឹត្តដោយយុត្តិធម៌ តម្លាភាព និងទំនួលខុសត្រូវ។ ធនាគារបានដាក់ចេញនូវគោលការណ៍ និងនីតិវិធីការពារអតិថិជនដ៏រឹងមាំ និងគាំទ្របទដ្ឋានជាតិ និងអន្តរជាតិ ដូចជាក្រមប្រតិបត្តិនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា និងមាគ៌ាការពារអតិថិជន។ បុគ្គលិកត្រូវបានបណ្តុះបណ្តាល និងអនុវត្តដើម្បីអនុវត្តគោលការណ៍ទាំងនេះឱ្យបានជាប់លាប់ ខណៈដែលការត្រួតពិនិត្យផ្ទៃក្នុង ការវាយតម្លៃខាងក្នុង និងខាងក្រៅជាទៀងទាត់ ធានានូវតម្លាភាព និងគណនេយ្យភាពក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ក្របខ័ណ្ឌដ៏រឹងមាំនេះ រួមជាមួយនឹងអត្រារក្សាអតិថិជនដ៏រឹងម៉ាំគឺ 91% ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការកសាងទំនុកចិត្ត និងទំនុកចិត្តយូរអង្វែងក្នុងចំណោមអតិថិជនរបស់ខ្លួន។

ធនាគារ ខេប៊ីប្រាសាក់ អមដំណើរលោកជំទាវបណ្ឌិត ជា សិរីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ចុះសួរសុខទុក្ខយោធិនរបួស និងគ្រួសារយោធាពលី

កំពង់ធំ-សៀមរាប ថ្ងៃទី 8-9-10 ខែសីហា ឆ្នាំ 2025 ៖ ថ្នាក់ដឹកនាំធនាគារខេប៊ីប្រាសាក់ បានអមដំណើរលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមជាមួយតំណាងសមាគមធនាគារនៅកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាជាច្រើនរូប ចុះសួរសុខទុក្ខ និងនាំយកថវិកា អំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគជូនគ្រួសារយោធិនពលីដែលមានលំនៅដ្ឋាននៅខេត្តកំពង់ធំ និងខេត្តសៀមរាប។

លោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាបផងដែរ។

សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ នៃធនាគារខេប៊ីប្រាសាក់ ចុះសួរសុខទុក្ខជនភៀសសឹក និងជួបសំណេះសំណាលជាមួយបុគ្គលិកនៅសាខាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ មិនតែប៉ុណ្ណោះ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ចំនួន 500,000 ដុល្លារអាមេរិក ក្នុងគោលបំណងចូលរួមជួយដល់ជនភៀសសឹក និងស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ។

ខេប៊ីប្រាសាក់ ក៏បាននិងកំពុងអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាដោយសម្រាលបន្ទុកដល់គ្រួសារយោធិន តាមរយៈការលុបចោលបំណុលទាំងស្រុងជូនអតិថិជន និងអ្នករួមខ្ចី ជាយោធិនពលី និងសម្រួលការទូទាត់សងដល់យោធិនដែលរងរបួស ជនភៀសសឹក ការផ្តល់អាហារូបករណ៍ 100% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល 4 ឆ្នាំជូនដល់កូនៗរបស់វីរជនពលីជីវិតដែលជាអតិថិជន ឬ អ្នករួមខ្ចី របស់ខេប៊ីប្រាសាក់ និងការផ្តល់ឱកាសការងារជូនដល់កូនៗយោធិនទៀតផង។

ក្រៅពីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកអង្ករដែលជាអំណោយរបស់មូលនិធិបុគ្គលិកធនាគារខេប៊ីប្រាសាក់ ប្រគល់ជូនរដ្ឋបាលខេត្តចំនួន៧ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីឧបត្ថមគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិ និងចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនពលី និងឧបត្ថម្ភថវិកាផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ នៃធនាគារខេប៊ីប្រាសាក់ ចុះសួរសុខទុក្ខជនភៀសសឹក និងជួបសំណេះសំណាលជាមួយបុគ្គលិកនៅសាខាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក លោក Nam-Che KANG ដែលបានអញ្ជើញមកពីប្រទេសកូរ៉េ បានបំពេញទស្សនកិច្ចដោយផ្ទាល់នៅ ធនាគារ ខេប៊ីប្រាសាក់​សាខាប៉ោយប៉ែត និងសាខាដទៃទៀតដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2025 ដើម្បីជួបនិងថ្លែងអំណរគុណជូនចំពោះបុគ្គលិកសាខា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយភាពអត់ធន់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ទោះបីជាមានការប៉ះទង្គិចតាមព្រំដែននាពេលថ្មីៗនេះ សាខាប៉ោយប៉ែតនៅតែបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជនដែលបាននិងកំពុងស្ថិតក្រោមស្ថានភាពដ៏លំបាក។ ដំណើរទស្សនកិច្ចនេះ សបង្ហាញពីការយកចិត្តទុកដាក់អំពីសុខទុក្ខ សុខសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិក ដែលនៅតែជាអាទិភាពខ្ពស់បំផុតរបស់ធនាគារ ខេប៊ីប្រាសាក់ និងការគិតគូររបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាថ្នាក់ដឹកនាំធនាគារផងដែរ។

បន្ទាប់ពីដំណើរសាកសួរសុខទុក្ខបុគ្គលិកនៅតាមសាខាមួយចំនួនរួចហើយ ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ ធនាគារ ខេប៊ីប្រាសាក់ បានធ្វើដំណើរទៅកាន់ជំរុំជនភៀសសឹកក្នុងស្រុកអូរជ្រៅ ដើម្បីផ្ដល់អំណោយដល់អាជ្ញាធរដែនដី និងក្រុមគ្រួសារដែលផ្លាស់ទីលំនៅ។ នៅក្នុងការជួបសម្តែងការគួរសម និងចូលរួមជាមួយអាជ្ញាធរ និងតំណាងប្រជាជនជាជនភៀសសឹក លោកប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការគាំទ្រប្រជាជនកម្ពុជា ពិសេសអតិថិជន ធនាគារ ខេប៊ីប្រាសាក់ក្នុងគ្រាមាន វិបត្តិភ័យនានា។ លោកសង្ឃឹមថា ការរួមចំណែកទាំងនេះ អាចជួយសម្រាលបន្ទុក និងគាំទ្រដល់ប្រជាជនក្នុងជំរុំជនភៀសសឹកជាបណ្តោះអាសន្ន ហើយធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាថានឹងជួយប្រជាជន និងអតិថិជនឱ្យទទួលបានភាពរីកចម្រើនឡើងវិញ តាមរយៈកម្មវិធីផ្ដល់ជំនួយទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

ធនាគារ ខេប៊ីប្រាសាក់ ប្រកាន់ខ្ជាប់នូវគុណតម្លៃ «រីកចម្រើនជាមួយសហគមន៍ និងជាអ្នកដំបូងគេក្នុងការជួយសហគមន៍វិញក្នុងគ្រាដែលអតិថិជននិងសហគមន៍ត្រូវការបំផុត» ដោយមានសហការសាមគ្គីជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកធនាគារខេប៊ីប្រាសាក់ និងសហគមន៍ នៅក្នុងគ្រាមានអាសន្ន។

សូមជម្រាបជូនផងដែរថា ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ចំនួន 500,000 ដុល្លារអាមេរិក ក្នុងគោលបំណងចូលរួមជួយដល់ជនភៀសសឹក និងស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ។ ខេប៊ីប្រាសាក់ ក៏បាននិងកំពុងអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាដោយសម្រាលបន្ទុកដល់គ្រួសារយោធិន តាមរយៈការលុបចោលបំណុលទាំងស្រុងជូនអតិថិជន និងអ្នករួមខ្ចី ជាយោធិនពលី និងសម្រួលការទូទាត់សងដល់យោធិនដែលរងរបួស ជនភៀសសឹក ការផ្តល់អាហារូបករណ៍ 100% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល 4 ឆ្នាំជូនដល់កូនៗរបស់វីរជនពលីជីវិតដែលជាអតិថិជន ឬ អ្នករួមខ្ចី របស់ខេប៊ីប្រាសាក់ និងការផ្តល់ឱកាសការងារជូនដល់កូនៗយោធិនទៀតផង។ ក្រៅពីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកអង្ករដែលជាអំណោយរបស់មូលនិធិបុគ្គលិកធនាគារខេប៊ីប្រាសាក់ ប្រគល់ជូនរដ្ឋបាលខេត្តចំនួន៧ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីឧបត្ថមគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិ និងចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនពលី និងឧបត្ថម្ភថវិកាផងដែរ។

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកាកន្លះលានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ជួយដល់ជនភៀសសឹក និងចូលរួមការស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ

ធនាគារ ខេប៊ីប្រាសាក់ ម.ក បានឧបត្ថម្ភថវិកាចំនួន 500,000 ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិតេជោការពារព្រំដែន ដើម្បីជួយដល់ជនភៀសសឹក និងចូលរួមការស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញក្រោយបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជា-ថៃ។

ស្ថិតក្នុងជំនួបខ្លីនាព្រឹកថ្ងៃទី 4 ខែសីហា ឆ្នាំ 2025 នេះ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានប្រគល់ថវិកានេះដោយផ្ទាល់ជូនឯកឧត្ដម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី នៅខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ជាការតបស្នង ឯកឧត្ដម គីម ប៊ុនថាន បានពាំនាំនូវការផ្តាំផ្ញើ និងថ្លែងអំណរគុណយ៉ាងជ្រាលពីសម្តេចតេជោ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងពលរដ្ឋកម្ពុជា ដែល ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមក្នុងស្មារតីមនុស្សធម៌ និងបន្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

ក្រៅពីការឧបត្ថម្ភខាងលើនេះ ធនាគារ ខេប៊ីប្រាសាក់ បាននិងកំពុងជួយសម្រាលបន្ទុកដល់គ្រួសារយោធិន ក៏បានលុបចោលបំណុលទាំងស្រុងជូនអតិថិជន និងអ្នករួមខ្ចី ជាយោធិនពលី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ក៏នឹងផ្តល់អាហារូបករណ៍ 100% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល 4 ឆ្នាំជូនដល់កូនៗរបស់វីរជនពលីជីវិតដែលជាអតិថិជន ឬ អ្នករួមខ្ចី របស់ខេប៊ីប្រាសាក់ ចាប់ពីឆ្នាំសិក្សា 2025 ដល់ឆ្នាំ 2030។ មិនតែប៉ុណ្ណោះ ខេប៊ីប្រាសាក់ ក៏នឹងផ្តល់ឱកាសការងារជូនដល់កូនៗរបស់វីរជនពលីជីវិតក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ ទៅតាមជំនាញ និងសមត្ថភាពរបស់ពួកគាត់ផងដែរ។

 គួរបញ្ជាក់ផងដែរ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកអង្ករ ដែលជាអំណោយរបស់មូលនិធិបុគ្គលិកធនាគារខេប៊ីប្រាសាក់ ប្រគល់ជូនរដ្ឋបាលខេត្តនានាដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីឧបត្ថមគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិ។ បន្ថែមពីលើនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនពលី និងនាំយកថវិកាពីមូលនិធិបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ ដើម្បីចូលរួមឧបត្ថម្ភដល់គ្រួសារវីរជនពលីផងដែរ។

ថ្នាក់ដឹកនាំនិងបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ នាំយកអំណោយជាអង្ករសម្រាប់ជួយដល់ជនភៀសសឹក និងចូលរួមជាបច្ច័យក្នុងបុណ្យសពវីរជនពលី

ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកអង្ករ ដែលជាអំណោយរបស់មូលនិធិបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ ប្រគល់ជូនរដ្ឋបាលខេត្តនានាដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដូចជាខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង និងខេត្តព្រះវិហារ ដើម្បីឧបត្ថម្ភគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិ។

បន្ថែមពីលើនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនពលី និងនាំយកថវិកាពីមូលនិធិបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ ដើម្បីចូលរួមឧបត្ថម្ភដល់គ្រួសារវីរជនពលីផងដែរ។

យើងខ្ញុំសូមបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់វីរជនពលីបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមដាំកូនឈើដើម្បីថែរក្សាបរិស្ថាន

ខេត្តកណ្តាល ថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2025 ៖ ដើម្បីអបអរបុណ្យរុក្ខទិវា ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ ដាំកូនឈើ នៅសាលាបឋមសិក្សាទួលគគីរ ក្នុងខេត្តកណ្តាល ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ដាំដើមឈើមួយ គឺដាំជីវិតមួយ»។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ មានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងតំណាងរបស់ធនាគារនានា ដើម្បីលើកកម្ពស់បរិស្ថានសាលារៀន ដោយការដាំដើមឈើ ដែលរួមចំណែកដល់ការកសាងអនាគតប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនេះ គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះថែរក្សាបរិស្ថាន និងការចូលរួមរបស់សហគមន៍នៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងសហការគ្នានៃវិស័យធនាគារកម្ពុជា ដើម្បីជំរុញឱ្យមានឥទ្ធិពលជាវិជ្ជមានដល់សង្គម និងបរិស្ថាន។ ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយណាដែលលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពរបស់សហគមន៍នៅទូទាំងប្រទេស។ តាមរយៈកិច្ចខិតខំប្រឹងប្រែងបែបនេះ ធនាគារបន្តពង្រឹងតួនាទីរបស់ខ្លួនជាពលរដ្ឋសហគ្រាសដែលមានទំនួលខុសត្រូវ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺធនាគារពាណិជ្ជដែលប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិនានា​នៃព្រះរាជណាចក្រកម្ពុជា និងអនុវត្តតាមក្រមប្រតិបត្តិសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ បទដ្ឋានកិច្ចការពារអតិថិជនទាំង៨ ព្រមទាំងបទដ្ឋានសកលសម្រាប់ការគ្រប់គ្រងលទ្ធផលសង្គមនិងបរិស្ថានជាលក្ខណៈអន្តរជាតិ។ ខេប៊ីប្រាសាក់តែងតែខិតខំ និងបន្តផ្តល់សេវាល្អឯកជូនអតិថិជនដោយមិនមានការរើសអើង និងមានតម្លាភាព។ ទាំងគោលនយោបាយ និងនីតិវិធីរបស់ធនាគារ ខេប៊ីប្រាសាក់ តម្រូវឱ្យគ្រប់បុគ្គលិកប្រតិបត្តិតាម​ក្រមសីលធម៌របស់ស្ថាប័ន និងច្បាប់កម្ពុជា និងរក្សាឱ្យបានថាគ្រប់អតិថិជននឹងទទួលបានផលប្រយោជន៍អតិបរមាតាមលទ្ធភាពដែលធនាគារអាចធ្វើទៅបាន។ ជាក់ស្តែង ក្រៅពីសកម្មភាពដាំកូនឈើ ធនាគារ ខេប៊ីប្រាសាក់តែងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ អនុវត្តគម្រោងបណ្ណាល័យដែលចូលរួមក្នុងការបណ្តុះវប្បធម៌អាននិងអភិវឌ្ឍធនធានមនុស្ស និងជួយដល់កុមារកម្ពុជាតាមការឧបត្ថម្ភដល់មន្ទីរពេទ្យនានា ដូចជាការវះកាត់ព្យាបាលបេះដូងជាដើម។ គ្រប់អតិថិជនត្រូវបានលើកទឹកចិត្តក្នុងការទាក់ទងមកកាន់ការិយាល័យបម្រើសេវាអតិថិជនរបស់ធនាគារ ខេប៊ីប្រាសាក់ តាមលេខទូរសព្ទទាន់ហេតុការណ៍ 086 999 911 ឬ 023 999 911 ប្រសិនបើអតិថិជនមានសំណើ បណ្តឹង ឬផ្តល់ព័ត៌មានត្រលប់មកកាន់ធនាគារ។

ប័ណ្ណនិម្មិត VISA មាននៅក្នុងកម្មវិធី KB PRASAC Mobile សម្រាប់ការទូទាត់តាមអនឡាញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការដាក់​ឱ្យ​ដំណើរការ​នូវ ប័ណ្ណនិម្មិត VISA ជាប័ណ្ណឥណពន្ធឌីជីថល ដែលអតិថិជនអាចបង្កើតបានភ្លាមៗតាមកម្មវិធី KB PRASAC Mobile ។ ប័ណ្ណនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់សម្រាប់ការទូទាត់ទំនិញនិងសេវាតាមអនឡាញ ដែលនាំមកនូវកម្រិតនៃភាពបត់បែនថ្មីដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ។

ប័ណ្ណនិម្មិតមានលក្ខណៈជារូបភាពលើអេក្រង់ទូរស័ព្ទ ដែលមិនអាចកាន់ ឬ ប៉ះបាន ប៉ុន្តែមានលក្ខណៈសម្បត្តិដូចកាត VISA ផ្លាស្ទិកដែរ។ ប័ណ្ណនិម្មិត អាចប្រើប្រាស់បាននៅលើវេបសាយត៍ ឬ ផ្លាតហ្វមដែលទទួលយកកាត VISA ។ អតិថិជនប្រើប្រាស់ KB PRASAC Mobile អាចបង្កើតប័ណ្ណនិម្មិតបានរហូតដល់ 5 ប័ណ្ណ ដែលប័ណ្ណទាំងអស់ត្រូវបានភ្ជាប់ទៅគណនីប្រាក់ដុល្លារ និងអាចកំណត់ទំហំ និងចំនួនដងនៃការចំណាយប្រចាំថ្ងៃ បាននៅក្នុងកម្មវិធី KB PRASAC Mobile ។

ប័ណ្ណនិម្មិតនេះផ្ដល់ជូនអតិថិជនដោយមិនគិតកម្រៃសេវាលើការបង្កើត និងសេវាប្រចាំឆ្នាំ និង​មុខងារ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ពេញ​លេញ។ លោកអ្នកអាចពិនិត្យតាមដានរាល់ប្រតិបត្តិការបានភ្លាមៗ បង្ខាំង ឬ ដោះបង្ខាំងប័ណ្ណ តាមតម្រូវការ និងកែប្រែទំហំកំណត់ប័ណ្ណបានគ្រប់ពេល។ មិនថាលោកអ្នកទិញទំនិញនិងសេវាតាមអនឡាញ គ្រប់គ្រងការជាវសេវា ឬ ស្វែងរកសុវត្ថិភាពបន្ថែមនៃការបង់ប្រាក់នោះទេ ប័ណ្ណនិម្មិតនេះផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងប្រតិបត្តិការទាំងនេះ ដោយគ្រាន់តែចុចពីរបីប៉ក់ប៉ុណ្ណោះ។

ដើម្បីបង្កើតប័ណ្ណនិម្មិត លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី KB PRASAC Mobile ចុចលើមុខងារ ប័ណ្ណ និងធ្វើតាមជំហានងាយៗ លោកអ្នកនឹងអាចបង្កើត និងប្រើប័ណ្ណនិម្មិតបានភ្លាមៗ។

មិនទាន់មានគណនី ខេប៊ីប្រាសាក់? ទាញយកកម្មវិធី KB PRASAC Mobile ពី App StorePlay Store ឥឡូវនេះ រួចបើកគណនីឌីជីថល ដោយគ្រាន់តែមានលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ធនាគារ ខេប៊ីប្រាសាក់ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមត្តេយ្យ ដែលផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា

អគារមត្តេយ្យសិក្សានៅសាលាបឋមសិក្សាសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នារសៀលថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2025 ដោយមានការអញ្ជីញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម លាត និង លោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ អគារមត្តេយ្យនេះសាងសង់ឡើងក្រោមគំនិតផ្តួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ដោយទទួលបានការគាំទ្រថវិកាពីធនាគារ ខេប៊ីប្រាសាក់

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា កន្លងមក ធនាគារ
ខេប៊ីប្រាសាក់ បានផ្តល់អគារបណ្ណាល័យនិងអគារសិក្សាចំនួន 48 ខ្នង ជូនសាលារៀននានាក្នុងខេត្តចំនួន 15 នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានបំពាក់សៀវភៅ និងសម្ភារៈសិក្សាស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។ លោកបន្ថែមថា មានតែការជួយវិស័យអប់រំទេដែលអាចជួយកូនចៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាទទួលបានចំណេះដឹងដែលជាតម្រូវការចាំបាច់សម្រាប់ទុកប្រកបរបរ ឬ រកចំណូលនាថ្ងៃអនាគត។

ឯកឧត្តម យឹម លាត បានថ្លែងថា ដូចបងប្អូនបានជ្រាបស្រាប់ហើយថា ធនាគារ ខេប៊ីប្រាសាក់ មិនទើបតែសាងសង់អគារនៅសាលាបឋមសិក្សាសំបូរនេះទេ គឺបានផ្ដល់អគារបណ្ណាល័យនិងអគារសិក្សាចំនួន 48 ខ្នង រួចមកហើយនៅតាមសាលាផ្សេងៗ ដើម្បីជួយឱ្យសិស្សានុសិស្សរបស់យើងឱ្យមានចំណេះដឹង និងអនាគតល្អ។ អគារមត្តេយ្យនៅសាលាបឋមសិក្សាសំបូរនឹងសាងសង់និងបំពាក់សម្ភារៈរួចរាល់នាពេលប៉ុន្មានខែខាងមុខនេះ។ ដូចនេះ ក្មួយៗត្រូវតែប្រើប្រាស់ និងជួយថែរក្សាសមិទ្ធផលនេះឱ្យប្រើប្រាស់បានយូរអង្វែង ហើយត្រូវខិតខំរៀនសូត្រដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយសិស្សសាលាដទៃទៀត។

នាឱកាសនោះ ក៏មានការដាំដើមឈើពីគណៈអធិបតី និងភ្ញៀវកិត្តិយសដើម្បីលើកកម្ពស់សោភណភាព     បរិស្ថានបៃតងក្នុងសាលារៀនផងដែរ។

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាជ្ញា​ប​ណ្ណ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​កម្ពុជា​។ គិតត្រឹម ខែធ្នូ ឆ្នាំ 2024 ​ខេ​ប៊ី​ប្រា​សាក់​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 5.64 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ 3.53 ​ប៊ី​លាន​ដុល្លារ​អាមេរិក អតិថិជនបញ្ញើសន្សំចំនួន 979 ពាន់នាក់ ​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ 5.18 ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក អតិថិជនឥណទាន 576 ពាន់នាក់​ ​ការិយាល័យ​សាខា​ចំនួន​ 188 ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ 10,000 ​នាក់​។

ធនាគារ ខេប៊ីប្រាសាក់ និង ហ្វតតេ អ៊ិនសួរឹនស៍ រួមគ្នាផ្តោតលើសេវាអតិថិជនជាធំក្នុងផែនការយុទ្ធសាស្រ្ត “ឆ្នាំ 2025 កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ”

រាជធានីភ្នំពេញ, ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានរៀបចំកិច្ចប្រជុំផែនការយុទ្ធសាស្រ្តឆ្នាំ 2025 ក្រោមប្រធានបទ៖ “ឆ្នាំ 2025 កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ” តាមរយៈគោលដៅចម្បងរួមគ្នា ដោយផ្តោតលើការផ្តល់សេវាកម្ម ឬ ផលិតផលដល់អតិថិជនកាន់តែសម្បូរបែប និងកាន់តែប្រសើរជាងមុន  តាមរយៈដំណោះស្រាយក្នុងការការពារហិរញ្ញវត្ថុដ៏ពេញលេញ ប្រកបទៅដោយភាពច្នៃប្រឌិត។

កិច្ចប្រជុំផែនការយុទ្ធសាស្រ្តនេះ ជាព្រឹត្តិការណ៍ដ៏ពិសេសរបស់ស្ថាប័នទាំងពីរ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប, លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំ និងមានវ័យចំណាស់ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទូទៅដទៃទៀត បាននិងកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រងក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 26 ឆ្នាំ មកហើយ។ រីឯ ធនាគារ ខេប៊ីប្រាសាក់ វិញ ជាធនាគារដែលត្រូវបានចាត់ទុកជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងចំណោមធនាគារធំៗទាំង 5 ក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិដ៏រុងរឿង កេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យធនាគារ។ នេះគឺជាមោទនភាពមួយរបស់ ហ្វតតេ ដែលបានចងចំណងរួមសហការអាជីវកម្មជាមួយនឹងធនាគារ ខេប៊ីប្រាសាក់»។

លោក យក់ ចំរើនឫទ្ធិ បន្ថែមយ៉ាងដូច្នេះថា៖ “កិច្ចសហការជាមួយធនាគារ ខេប៊ីប្រាសាក់ ជាកត្តារួមមួយចំណែកជំរុញឱ្យ ក្រុមហ៊ុន ហ្វតតេ ពង្រីកសក្តានុពលរបស់ខ្លួនក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងដល់អតិថិជនកាន់តែច្រើន ដែលចូលរួមយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពជាក្រុមហ៊ុនឈានមុខគេ និងរក្សាបានចំណែកទីផ្សារធំជាងគេ ជាអាទិ៍ក្នុងឆ្នាំ 2024 ក្រុមហ៊ុន ហ្វតតេ មានចំណែកទីផ្សាររហូតដល់ចំនួន 43% ។ កិច្ចសហការជាមួយគ្នា ការបង្កើតនូវផលិតផលប្រកបដោយភាពច្នៃប្រឌិត មានភាពបត់បែនទៅតាមតម្រូវការអតិថិជន តែងតែធ្វើឡើងជាប្រចាំ រួមគ្នា ជាក់ស្តែង នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ វេលានេះ ក្រុមហ៊ុនទំាងពីរបានជួបជុំគ្នា ជជែកគ្នាពីយុទ្ធសាស្រ្តក្នុងការផ្តល់ជូននូវដំណោះស្រាយ ក៏ដូចជាការការពារហិរញ្ញវត្ថុដល់អតិថិជនយើង ថែមទំាងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់សហគមន៍ និងសង្គមជាតិផងដែរ”។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ «ទាំងក្រុមហ៊ុន ហ្វតតេ និងធនាគារ ខេប៊ីប្រាសាក់ យើងមានគោលដៅរួមគ្នាយ៉ាងច្បាស់ និងដ៏ចម្បង គឺការយកអតិថិជនជាធំ តាមរយៈការផ្តល់ជូនពួកគាត់ និងក្រុមគ្រួសារនូវការការពារហិរញ្ញវត្ថុដ៏សមស្រប និងពេញលេញមួយនៅគ្រប់កាលៈទេសៈ។ ក្រៅអំពីសេវាធនាគារ គឺអតិថិជនអាចមានជម្រើសដ៏សម្បូរបែបផ្នែកសេវាធានារ៉ាប់រង ដែលនឹងជួយគាត់ និងក្រុមគ្រួសារនៅពេលដែលពួកគាត់ត្រូវការបំផុត មិនថាទៅលើសុខភាព ទ្រព្យសម្បត្តិ ឬក៏វត្ថុមានតម្លៃដូចជា យានយន្ត គេហដ្ឋាន ឬអាជីវកម្មរបស់គាត់ និងក្រុមគ្រួសារនោះទេ។ ដូចដែលយើងគ្រប់គ្នាដឹង និងបានឃើញស្រាប់ ហានិភ័យអាចនឹងកើតមានឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដូច្នេះការដើរលើវិថីរួមគ្នាតែមួយ ចូលរួមជាមួយគ្នាជាយុទ្ធសាស្ត្រថ្ងៃនេះ បានផ្តល់ជាឱកាស និងសំណាញ់សុវត្ថិភាព ក៏ដូចជាជម្រើសហិរញ្ញវត្ថុដ៏ល្អប្រសើរ និងលឿនរហ័សជូនអតិថិជនរបស់យើង»។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយភាពរីករាយ និងសិ្នទ្ធស្នាលបំផុតមិនត្រឹមតែក្នុងគោលបំណងរៀបចំយុទ្ធសាស្រ្តសំខាន់សម្រាប់អតិថិជននៅក្នុងឆ្នាំ 2025 ប៉ុណ្ណោះទេ ស្ថាប័នទាំងពីរ បាននិងកំពុងបន្តរឹតចំណងទំនាក់ទំនងរវាងគ្នានិងគ្នា បានកែសម្រួល កែច្នៃផលិតផលបញ្ចូលគ្នាឱ្យមានភាពបត់បែនទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គម សម្រាប់អតិថិជនកម្ពុជា ក្នុងន័យផ្តល់នូវសេវាកម្មដ៏កាន់តែប្រសើរប្រកបដោយទំនុកចិត្ត ជាមួយផលិតផលប្រកបដោយភាពស៊ីវិល័យ និងកាន់តែមានភាពច្នៃប្រឌិតជាងមុន។​

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាជ្ញា​ប​ណ្ណ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​ ​និង​ទទួល​បានការ​អនុម័ត​ពី​ ​ក្រសួង​ពាណិជ្ជកម្ម​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ជា​ផ្លូវការ​ចាប់ពី​ខែ​សីហា​ ​ឆ្នាំ​ 2023 ​តទៅ​។ គិតត្រឹម ខែធ្នូ ឆ្នាំ 2024 ​ខេ​ប៊ី​ប្រា​សាក់​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 5.64 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ 3.53 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ 5.18 ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក​ ​ការិយាល័យ​សាខា​ចំនួន​ 188 ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ 10,000 ​នាក់​។

​ខេ​ប៊ី​ប្រា​សាក់​ នឹងផ្ដល់សេវា និងផលិផលធនាគារប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​សម្បូរ​បែប​ជូន​ដល់អតិថិជននៅ​កម្ពុជា ដោយមានប្រព័ន្ធធនាគារឌីជីថលដ៏ល្អឥតខ្ចោះស្របតាមការរីកចម្រើន និងតម្រូវការរបស់ទីផ្សារ។ ធនាគារ ក៏​ប្តេជ្ញា​ចិត្ត​ក្នុងការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​ផ្តល់​ដំណោះស្រាយហិរញ្ញវត្ថុ​ប្រកបដោយ​ន​វា​នុ​វត្ត​ន៍​ដល់​អតិថិជន​របស់​ខ្លួន​។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.kbprasacbank.com.kh/km/bank-overview/profile/

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក «បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ»។

 បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ 1999 ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ ផ្អែកលើទំហំបុព្វលាភសរុបជាមូលដ្ឋាន និងការធានារ៉ាប់រងអាយុជីវិត ដោយបានធ្វើការការពារដល់បងប្អូនកម្ពុជាជាច្រើនគ្រួសារ។

 ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com

ធនាគារ ខេប៊ីប្រាសាក់ បើកសម្ពោធសាខាថ្មី នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ

ភ្នំពេញ 09 មិថុនា 2025 – ធនាគារ ខេប៊ីប្រាសាក់  មានមោទនភាពក្នុងការសម្ពោធបើកដំណើរការសាខាថ្មី និងដំបូងបំផុតរបស់ខ្លួននៅក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលឆ្លុះបញ្ចាំងអំពីភាពជោគជ័យដ៏សំខាន់ថ្មីមួយទៀតក្នុងការពង្រីកវិសាលភាព និងការប្តេជ្ញាចិត្តយ៉ាង​មុតមាំ​ដើម្បីផ្ដល់ភាពងាយស្រួលជូនដល់អតិថិជន។ កម្មវិធីសម្ពោធកាត់ខ្សែបូត្រូវបានប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរសមិទ្ធផលដ៏សំខាន់ថ្មីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ធនាគារ ខេប៊ីប្រាសាក់ ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយស។

សាខាថ្មីនៅក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យនេះ ពិសេសប្លែកពីបណ្ដាសាខាផ្សេងៗ ដោយចាប់បើកប្រតិបត្តិការបម្រើអតិថិជនចាប់ពីម៉ោង 9:00 ព្រឹក ដល់ 8:00 យប់ និង 7 ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីផ្ដល់ភាពងាយស្រួលជូនដល់អតិថិជនឱ្យកាន់តែល្អប្រសើរ។ ការណ៍នេះនឹងផ្ដល់ជូនអតិថិជននូវជម្រើសនៃពេលវេលាដែលអនុញ្ញាតឱ្យអតិថិជនទទួលបាននូវសេវាហិរញ្ញវត្ថុ ខណៈពេលដែលអតិថិជនអាចនឹងរីករាយជាមួយការទិញទំនិញ ពិសារអាហារ និងដើរកម្សាន្តនៅក្នុងផ្សារទំនើប។ ហើយកាន់តែល្អនោះ គឺអតិថិជនអាចមកជួបឬធ្វើប្រតិបត្តិការដោយផ្ទាល់ជាមួយនឹងបុគ្គលិកខេប៊ីប្រាសាក់ក្រៅម៉ោងការងារធម្មតាផងដែរ។

ធនាគារ ខេប៊ីប្រាសាក់ សាខាអ៊ីអនម៉លមានជ័យនេះ មានផ្តល់សេវាហិរញ្ញវត្ថុច្រើនសម្បូរបែបពេញលេញ រួមមាន៖

  • ម៉ាស៊ីនដក-ដាក់ប្រាក់
  • បើកគណនីបញ្ញើ-សន្សំ
  • សេវាឥណទាន
  • ការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
  • សេវាបង់ពន្ធ
  • បង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស
  • ការទូទាត់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
  • និងសេវាផ្សេងៗជាច្រើនទៀត។

ថ្លែងក្នុងពិធីសម្ពោធ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការផ្ដល់ជូននូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារមួយកម្រិតថែមទៀត តាមរយៈបើកសម្ពោធដំណើរការសាខាអ៊ីអនម៉លមានជ័យនៅពេលនេះ។ ការពង្រីកការផ្តល់ការបម្រើសេវាហិញ្ញវត្ថុនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញសេវាហិរញ្ញវត្ថុទៅកាន់អតិថិជន ដើម្បីធានាបានថាអតិថិជនអាចធ្វើប្រតិបតិបត្តិការធនាគារ បានយ៉ាងងាយស្រួល 7 ថ្ងៃក្នុងមួយសប្តាហ៍ នៅក្នុងទីតាំងដ៏មានសក្ដានុពល” ។

ដើម្បីអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូននូវប្រូម៉ូសិនដ៏ពិសេសសម្រាប់អតិថិជនដែលអញ្ជើញមកបើកគណនីណាមួយ ឬ គណនីប្រាក់បញ្ញើមានកាលកំណត់ ឬ គណនីសន្សំពាណិជ្ជករ នៅទីតាំងសាខានេះ នឹងទទួលបានសាច់ប្រាក់ និងវត្ថុអនុស្សាវរីយ៍ភ្លាមៗ។ សូមរួសរាន់ឡើង ការផ្តល់ជូននេះមានពេលកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 023 999 911 or 086 999 911

ធនាគារ ខេប៊ីប្រាសាក់ បរិច្ចាគថវិកា 40 លានរៀល ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីរីករាយក្នុងការបរិច្ចាគថវិកាចំនួន 40 លានរៀល ជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ “1 ម៉ឺនរៀល 1 ម៉ឺននាក់” ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ថ្នាក់គ្រប់គ្រងនៃធនាគារ ខេប៊ីប្រាសាក់ បានប្រគល់ថវិកាបរិច្ចាគនេះជូនដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃ មូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងពិធីបើកយុទ្ធនាការ “1 ម៉ឺនរៀល 1 ម៉ឺននាក់” ដែលធ្វើឡើងកាលពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2025 ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ឱ្យមានការចូលរួមបរិច្ចាគជូនបុព្វហេតុដ៏ពិសិដ្ឋនេះ។

ធនាគារ ខេប៊ីប្រាសាក់ ប្ដេជ្ញាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិគន្ធបុប្ផាក្នុងការលើកកម្ពស់សេវាសុខាភិបាលសម្រាប់កុមារ ដែលជាអនាគតនិងសសរទ្រូងសម្រាប់​កសាងវឌ្ឍនភាព​ និង​វិបុលភាពរបស់ប្រទេសជាតិ។​ ការបរិច្ចាគនេះស្របតាមគុណតម្លៃស្នូលរបស់យើងក្នុងការជំរុញការផ្លាស់ប្ដូរជាវិជ្ជមាន និងរួមចំណែកលើកស្ទួយសុខុមាលភាពសហគមន៍កម្ពុជា។

ដើម្បីគាំទ្រការចូលរួមបរិច្ចាគឱ្យបានទូលំទូលាយ សកម្ម និងផុសផុល ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនអតិថិជន និងសាធារណជន នូវវិធីដ៏ងាយស្រួលក្នុងការបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយប្រើកម្មវិធី KB PRASAC Mobile ឬអេបរបស់ធនាគារនានា ដើម្បីស្កេន KHQR Code របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមិនគិតកម្រៃសេវា។

សូមចូលរួមយុទ្ធនាការនេះដើម្បីនាំមកនូវស្នាមញញឹម និងក្ដីសង្ឃឹមថ្មីដល់កុមារកម្ពុជាគ្រប់រូប។

ធនាគារ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការជាផ្លូវការសេវាបង់ពន្ធគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ 8 ឧសភា 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានប្រារព្ធធ្វើពិធីដាក់ឱ្យដំណើរការជាផ្លូវការសេវាបង់ពន្ធគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ។ សេវានេះផ្ដល់ភាពងាយស្រួលដល់រូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបង់ពន្ធគ្រប់ប្រភេទជូនដល់អគ្គនាយកដ្ឋានពន្ធដារតាមរយៈបណ្តាញសាខា ដ៏ទូលំទូលាយ និងកម្មវិធី KB PRASAC Mobile របស់ធនាគារ ខេប៊ីប្រាសាក់ ដោយមិនអស់កម្រៃសេវា។

ពិធីនេះបានប្រព្រឹត្តនៅការិយាល័យកណ្តាល ធនាគារ ខេប៊ីប្រាសាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងវត្តមាននៃការអញ្ជើញចូលរួមភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “ធនាគារខេប៊ីប្រាសាក់យើងខ្ញុំសូមថ្លែងអំណរគុណ និងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់សិទ្ធិដើម្បីធ្វើការប្រមូលពន្ធ-អាករជូនអគ្គនាយកដ្ឋានពន្ធដារ។ បណ្ដាញការិយាល័យ និងសមត្ថភាពផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុអនុញ្ញាតឱ្យយើងខ្ញុំផ្ដល់សេវានេះជូនដល់អ្នកជាប់ពន្ធបានទូលំទូលាយ និងមានប្រសិទ្ធភាព”។

លោកបានបន្ថែមថា ធនាគារ ខេប៊ីប្រាសាក់ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ក្នុងការបម្រើសេវាប្រតិបត្តិការពន្ធចំណូលពន្ធ-អាករនេះ ដោយសារតែក្នុងនាមជាពលរដ្ឋសហគ្រាសមួយ ធនាគារ ខេប៊ីប្រាសាក់ តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងអនុលោមភាពសារពើពន្ធ និងតែងតែទទួលបានលិខិតសរសើរពីប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសដែលធនាគារទទួលបាននាមជាសហគ្រាសបង់ពន្ធច្រើនជាងគេ និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស ពីអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានវាយតម្លៃខ្ពស់ចំពោះធនាគារ ខេប៊ីប្រាសាក់ ដែលបានចូលរួមសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ រៀបចំឱ្យមានសេវាទទួលប្រាក់ពន្ធ-អាករគ្រប់ប្រភេទ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកៀរគរចំណូល របស់កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមទៀតថា ការប្រើប្រាស់សេវាកម្មធនាគារសម្រាប់ប្រតិបត្តិការចំណូលពន្ធ-អាករ គឺក្នុងគោលដៅបង្ខិតសេវាបង់ពន្ធឱ្យទៅជិតអ្នកជាប់ពន្ធ និងផ្ដល់ជាជម្រើសងាយស្រួលក្នុងការបង់ពន្ធ ព្រមទាំងធានាបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងប្រមូលពន្ធ។

ខេប៊ីប្រាសាក់ គឺជាធនាគារទី 13 ដែលកំពុងធ្វើប្រតិបត្តិការផ្ដល់សេវាទទួលប្រាក់ពន្ធ-អាករជូនអគ្គនាយកដ្ឋានពន្ធដារ។ ខេប៊ីប្រាសាក់ ត្រូវបានអនុញ្ញាតឱ្យបម្រើសេវានេះ ព្រោះបានធនាគារបានឆ្លងកាត់​ការពិនិត្យ​យ៉ាងម៉ត់ចត់ទៅលើសមត្ថភាព និងគុណវុឌ្ឍិ​ ទាំងលើទ្រព្យសកម្ម ធនធានមនុស្ស យន្តការគ្រប់គ្រង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទាំងភាពរឹងមាំ​និងជឿទុក​ចិត្ត​បាន​នៃ​ធនាគារ អនុលោមភាពសារពើពន្ធ និងលក្ខខណ្ឌផ្សេងៗទៀតជាច្រើន។

ការដាក់ឱ្យដំណើរការជាផ្លូវការនូវការប្រើប្រាស់សេវាកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ សម្រាប់ប្រតិបត្តិការចំណូលពន្ធ-អាករ នឹងបង្ខិតសេវាបង់ពន្ធ-អាករទៅកៀកនឹងអ្នកជាប់ពន្ធ និងជួយកាត់បន្ថយការលំបាកនានា ដោយផ្ដល់មកវិញ​នូវ​ការជឿទុកចិត្តពីសំណាក់​អ្នកជាប់ពន្ធ ជាពិសេសផ្ដល់ភាព​ងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយ​ភាពស្មុគស្មាញ​កន្លងមក។ ការចូលរួមប្រើប្រាស់សេវាកម្ម​របស់ធនាគារ ​ខេប៊ីប្រាសាក់ សម្រាប់​ប្រតិបត្តិការចំណូលពន្ធ-អាករនេះដោយអ្នកជាប់ពន្ធ នឹងជាកត្តាលីករដ៏សំខាន់ ក្នុងការពង្រឹង​នូវវប្បធម៌បង់ពន្ធ ការធានាបាននូវតម្លាភាព និងគណនេយ្យភាពនៃការបង់ពន្ធ និងការរួមចំណែក​ក្នុងការអភិវឌ្ឍ​ប្រទេសជាតិតាមរយៈការបង់ពន្ធជូនរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមបានសម្ដែងការអបអរសាទរ​ចំពោះ ធនាគារ ខេប៊ីប្រាសាក់ ចំពោះជោគជ័យក្នុងការធ្វើធុរកិច្ចក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងការដាក់ឱ្យដំណើរការជាផ្លូវការសេវាបង់ពន្ធនៅថ្ងៃនេះ និងជូនពរធនាគារ ខេប៊ីប្រាសាក់ បន្តទទួលបានជោគជ័យ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 400 ​លាន​រៀល​ ​ជូន​កាកបាទក្រហម​កម្ពុជា

ភ្នំពេញ 5 ឧសភា 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភថវិកា​ចំនួន​ 400​ លាន​រៀល​ ជូន​ចំពោះ​ កាកបាទ​ក្រហម​កម្ពុជា​ ក្នុង​ឱកាស​ពិធី​អបអរ​សាទរ​ខួប​លើក​ 162​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ​ថ្ងៃ​ទី​ 8​ ខែ​ឧសភា​ ឆ្នាំ​ 2025 និងខួបលើកទី 70 ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោម​មូលបទ​ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។

ថ្នាក់ដឹកនាំធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានចូលរួមចំណែកគាំទ្រកាកបាទក្រហមកម្ពុជាក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នកជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ”។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌ និងសម្រាប់ការអនុញ្ញាតឱ្យសប្បុរសជនពីវិស័យឯកជនបានចូលរួមក្នុងបព្វហេតុដ៏ពិសិដ្ឋនេះជាមួយកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមសង្គ្រោះជនក្រីក្រ ជួយកិច្ចការងារសុខមាលភាពប្រជាជនកម្ពុជា និងសកម្មភាពមនុស្សធម៌នានា។

ជាកិច្ចតបស្នង លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណជាអនេកដល់ ធនាគារ ខេប៊ីប្រាសាក់ ដែលតែងតែចូលរួមជាមួយសកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងសូមជូនពរដល់ថ្នាក់នាំធនាគារ ខេប៊ីប្រាសាក់ និងបុគ្គលិកទាំងអស់ឱ្យជួបប្រទះតែសុខចម្រើន ព្រមទាំងសូមឱ្យសកម្មភាពធុរកិច្ចរបស់ធនាគារមានដំណើរការកាន់តែល្អប្រសើរ និងបន្តចូលរួមអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារក៏បានចូលរួមសកម្មសង្គមជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 សាងសង់អគារបណ្ណាល័យនិងសាលារៀន ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល ផ្តល់អាហារូបករណ៍ដល់កុមារដែលមានជំងឺបេះដូង និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនផងដែរ។​

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយក្នុងកម្មវិធី “ទិវាប្រាក់រៀ” នៅខេត្តតាកែវ

ខេត្តតាកែវ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានចូលរួមផ្សព្វផ្សាយក្នុងកម្មវិធី “ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជា ដែលមានការរៀបចំការតាំងពិព័រណ៍ និងការប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក យកប្រាក់ថ្មីដោយឥតគិតថ្លៃ នៅសួនច្បារមាត់បឹងតាកែវ ខេត្តតាកែវ នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2025 ។

ក្នុងឱកាសនោះដែរ ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំជាស្តង់ពិព័រណ៍ ដើម្បីចូលរួមចំណែកក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការចែករំលែក ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល ក៏ដូចជាជំរុញការសន្សំ និងការគ្រប់គ្រងការចាយវាយតាមរយៈគណនីសន្សំ និងការប្រើប្រាស់អេបធនាគារ ខេប៊ីប្រាសាក់ ផងដែរ។

ជាមួយការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារ ខេប៊ីប្រាសាក់ បានផ្ដល់ជូននូវការបើកគណនីជាប្រាក់រៀលដោយមិនគិតថ្លៃបើក និងថ្លៃសេវាប្រចាំឆ្នាំ, ផ្ដល់ប្រាក់កម្ចីជាប្រាក់រៀល និងផ្ដល់អត្រាការខ្ពស់សម្រាប់ ការសន្សំជាប្រាក់រៀលផងដែរ។